កាលបរិច្ឆេទ: ០៩ មិថុនា ២០២៥ / កសិកម្ម / Author : ATH Sokren
ស្របពេលរដូវប្រមូលផលទុរេនក្នុងប្រទេសកម្ពុជាបានឈានចូលមកដល់ ដំណឹងដ៏រីករាយសម្រាប់កសិករដាំទុរេនក៏បានធ្លាក់មកទន្ទឹមគ្នាតាមរយៈការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកស្តីពីអាជ្ញាធរចិនបាន អនុញ្ញាតឱ្យប្រទេសកម្ពុជានាំទុរេនចូលទីផ្សារខ្លួន ដែលប្រទេសចិនជាទីផ្សារទុរេនដ៏ធំនៅអាស៊ី។
យោងតាមកាសែត The South China Morning Post ដែលមានមូលដ្ឋានក្នុងទីក្រុងហុងកុងបានផ្សព្វផ្សាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានអនុញ្ញាតឱ្យកម្ពុជានាំផ្លែទុរេនចូលទីផ្សារខ្លួន តែត្រូវបំពេញឱ្យបានត្រឹមត្រូវទៅតាមការកំណត់នៃច្បាប់នានាពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារនៅប្រទេសចិន។
កាសែតដដែលបានបញ្ជាក់ថា ប្រទេសកម្ពុជាបានក្លាយជាប្រទេសចុងក្រោយគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងអាចនាំទុរេនចូលទៅផ្សារចិន ជាទីផ្សារដែលនឹងផ្តល់ផលកម្រៃច្រើនដល់អ្នកជួញដូរផ្លែទុរេន ហើយកម្ពុជានឹងដណើ្តមយកចំណែកខ្លះនៃទីផ្សារនេះពី អ្នកនាំមុខក្នុងការនាំចេញទុរេនទៅចិន គឺថៃ វៀតណាម និងម៉ាឡេស៊ី។
យ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកមន្ទីរពិសោធន៍ធំមួយនៅប្រទេសកម្ពុជាបានពន្យល់ថា សារធាតុពុលដែលគេប្រើប្រាស់លើផ្លែទុរេនមានពីរប្រភេទគឺ Auramine O និង Cadmium។ សារធាតុទាំងពីរនេះហើយដែលអាជ្ញាធរចិនហាមឃាតដាច់ខាតចំពោះផលិតផលផ្លែទុរេនណាដែលរកឃើញថាបានប្រើសារធាតុទាំងពីនេះ។
លោកឱសថការី ស្រេង ធារិទ្ធ ប្រធានមន្ទីរពិសោធន៍ Labiocert ដែលជាមន្ទីរពិសោធន៍ដ៏ធំមួយនៅប្រទេសកម្ពុជាបានបញ្ជាក់ថា Auramine O ជា ថ្នាំពណ៌សិប្បនិម្មិត ដែលប្រើសម្រាប់ឧស្សាហកម្ម ដូចជា កាត់ដេរ និងលាបក្រដាស។ វាមិនត្រូវបានអនុញ្ញាតឱ្យប្រើក្នុងចំណីអាហារឡើយ។ ដោយឡែក Cadmium ជាប្រភេទលោហៈធ្ងន់ ដែលមាននៅក្នុងបរិស្ថានដោយសារការបំពុលឧស្សាហកម្ម ឬជាមួយជីកសិកម្ម និងទឹក។ ដូច្នេះសារធាតុ Auramine O និង Cadmium មានគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់សុខភាព។
ក្នុងបញ្ហានេះ លោកឱសថការី ស្រេង ធារិទ្ធ បានបញ្ជាក់ថា ការអនុញ្ញាតរបស់ប្រទេសចិនក្នុងទទួលយកទុរេនពីប្រទេសកម្ពុជាពិតជាសញ្ញាវិជ្ជមានដ៏ប្រសើរបំផុតសម្រាប់ទីផ្សារទុរេនកម្ពុជា ពិសេសកសិករដាំទុរេនដែលកំពុងរងការប្រកួតប្រជែងជាមួយផលិតផលទុរេននាំចូលពីប្រទេសជិតខាង។ ដូច្នេះ ដើម្បីទទួលបានអាជ្ញាប័ណ្ណនាំចេញពីក្រសួងពាក់ព័ន្ធ និងធានាថា ទុរេនរបស់បងប្អូនគ្មានសារធាតុទាំងពីរខាងលើ មន្ទីរពិសោធន៍ LABIOCERT ពិតជាមានសមត្ថភាព និងមានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ក្នុងការត្រួតពិនិត្យគុណភាពផលិតផលប្រកបដោយស្តង់ដារខ្ពស់ ដោយប្រើម៉ាស៊ីនទំនើបៗ ផ្តល់ដល់អតិថិជននូវលទ្ធផលវិភាគមួយយ៉ាងសុក្រិត រហ័ស ជាមួយតម្លៃសមរម្យបំផុត។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ សូមធ្វើការទំនាក់ទំនងមកការផ្នែកសេវាកម្មវិភាគមន្ទីរពិសោធន៍យើងខ្ញុំតាមរយៈលេខទូរស័ព្ទៈ 017 594 243 និង 093 594 243 ឬ តេឡេក្រាមលេខ 093 594 243 ឬ ចូលទៅកាន់ គេហទំព័រwww.labiocert.com.